ព័ត៌មានជាភាសាខ្មែរ

Victorian Electoral Commission (VEC) ចាត់ចែង៖

  • ការបោះឆ្នោតរដ្ឋវិចតូរីយ៉ា
  • ការបោះឆ្នោតសាលាសង្កាត់
  • ការបោះឆ្នោតសម្រាប់អង្គការឯទៀត។

ការបោះឆ្នោតបន្ទាប់

ការបោះឆ្នោតរដ្ឋបន្ទាប់ នឹងត្រូវធ្វើនៅថ្ងៃសៅរ៍ ទី 24 ខែវិច្ឆិកា ឆ្នាំ 2018

តើខ្ញុំត្រូវតែចុះឈ្មោះឬ?

លោកអ្នកត្រូវតែចុះឈ្មោះ ហើយបោះឆ្នោតសម្រាប់អាសយដ្ឋានដែលលោកអ្នករស់នៅ។ លោកអ្នកត្រូវតែ៖

  • ជាជនជាតិអូស្រ្តាលី ហើយ
  • ត្រូវមានអាយុ 18 ឆ្នាំ ឬលើសពីនេះ ហើយ
  • បានរស់នៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់លោកអ្នកក្នុងរដ្ឋវិចតូរីយ៉ា ឱ្យបានយ៉ាងហោចណាស់មួយខែ។

របៀបចុះឈ្មោះបោះឆ្នោត

បំពេញ សំណុំបែបបទចុះឈ្មោះជាភាសាអង់គ្លេស (PDF, 643kB)

សំណុំបែបបទសុំនេះ អាចអានបាននៅក្នុងភាសាដែលលោកអ្នកទាញយក ក៏ប៉ុន្តែនឹងបោះពុម្ពជាភាសាអង់គ្លេស។ នៅពេលបំពេញសំណុំបែបបទ លោកអ្នកត្រូវតែសរសេរជាភាសាអង់គ្លេស។

តើត្រូវការអ្នកបកប្រែភាសាឬទេ?

ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមក VEC តាមរយៈអ្នកបកប្រែភាសា ទូរស័ព្ទលេខ (03) 9209 0192។

ទាក់ទងមកយើងខ្ញុំ

VEC មានទីតាំងនៅ Level 11, 530 Collins Street, Melbourne, Victoria 3000។

លោកអ្នកអាចទូរស័ព្ទ VEC លេខ 131 832, ផ្ញើអ៊ីម៉េលទៅ info@vec.vic.gov.au ឬទូរសារមកយើងខ្ញុំ លេខ 9629 8632។

ប្រសិនបើលោកអ្នកនៅបរទេស សូមទូរស័ព្ទមកយើងខ្ញុំលេខ +613 8620 1100។

សូមវាយតម្លៃទំព័រនេះ ចាប់ពី 1 (ពុំមានប្រយោជន៍) ទៅ 5 (មានប្រយោជន៍ណាស់)